-
វិធីសាស្ត្រសាលាបៃតង
តើអ្វីទៅជាសាលាបៃតង?
សាលាបៃតងគឺជាសាលាដែលមាន ផាសុខភាពល្អ និងបរិស្ថានល្អ ។
វាផ្តល់នូវបរិយាកាសរៀនសូត្រប្រកបដោយផាសុកភាពនិងបង្ហាញអោយសិស្សានុសិស្សទទួលបាននូវបច្ចេកវិទ្យានិងការអនុវត្តន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចយកជាគំរូទៅអនុវត្តនៅក្នុងសហគមន៍របស់ពួកគេ។
ដើម្បីក្លាយជាសាលាបៃតងគឺជាដំណើរការជាជំហាន។ ចំណុចចាប់ផ្តើម គឺដើម្បីធានាថាកុមារបរិភោគទឹកមានសុវត្ថិភាព ប្រើប្រាស់បង្គន់អនាម័យនិងចេះថែរក្សា និងមានការអនុវត្តអនាម័យឱ្យល្អ។
នៅពេលដែលបានសំរេចបានហើយ សាលាបៃតងមានសកម្មភាពលើសពីទឹកស្អាត និងអនាម័យ និងដែលផ្តោតលើអនាម័យនិងសុខភាពកំឡុងពេលមករដូវ សកម្មភាពក្នុងការរៀបចំសួនដំណាំក្នុងសាលារៀន ការគ្រប់គ្រងកាកសំណល់រឹងអោយមានសុវត្ថិភាព និងការអនុវត្តបរិស្ថានល្អ។
សម្រាប់សាលាបៃតង កុមាររៀនជុំវិញប្រធានបទសាលាបៃតងទាំងអស់ ដោយ ការអនុវត្ត និងការធ្វើពិសោធន៍។
តើសម្ភារៈសាលាបៃតងមានអ្វីខ្លះ?
សម្ភារៈសាលាបៃតងរួមមាន៖-
សៀវភៅណែនាំបច្ចេកវិទ្យា៖ចងក្រងឧទាហរណ៍នៃជម្រើសបច្ចេកវិទ្យាដែលងាយស្រួលអនុវត្តតាម និងចំណាយថវិការតិច។
-
សៀវភៅណែនាំពីលំហាត់ជាក់ស្ដែង៖មានសកម្មភាពដែលគ្រូអាចប្រើដើម្បីបំពេញមេរៀនទ្រឹស្តី ដែលងាយស្រួលរកសម្ភារៈ និងចំណាយថវិការតិច ។
-
មគ្គុទេសក៍សម្រាប់អ្នកសម្របសម្រួល៖ សង្ខេបពីការអនុវត្តន៍ជាក់ស្តែង ដែលគ្រូអាចប្រើសម្រាប់ប្រធានបទនីមួយៗនៃសាលាបៃតង។
សមា្ភរៈទាំងនេះ មានគោលបំណងជម្រុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធរបស់សាលារៀន ក្នុងមាគ៌ាឆ្ពោះទៅរកការក្លាយជាសាលាបៃតង។ សមា្ភរៈទាំងនេះ ត្រូវបានរៀបចំឡើងនៅក្នុងប្រធានបទផ្សេងៗគ្នា៖
-
ប្រធានបទទាក់ទងនឹងទឹកស្អាត និងអនាម័យ៖ ការបរិភោគទឹកមានសុវត្ថិភាព អនាម័យនិងអនាម័ខ្លួនប្រាណ អនាម័យនិងសុខភាពកំឡុងពេលមករដូវ។
-
ប្រធានបទទាក់ទងនឹងបរិស្ថាន៖ បច្ចេកទេសក្នុងការគ្រប់គ្រងដី និងទឹក ដើម្បីអនុវត្តលើសួនបន្លែ ការគ្រប់គ្រងសំណល់រឹងអោយមានសុវត្ថិភាព ផ្ទៃរងទឹកភ្លៀង និងវដ្ដទឹក ។ល។
ទឹកសម្រាប់ទទួលទានរបស់ខ្ញុំ
អនាម័យសហគមន៍ និងអនាម័យខ្លួនប្រាណការលូតលាស់ និងការប្រែប្រួលពីសំណល់ក្លាយជាធនធានពីដីក្លាយជាអាហារបរិស្ថានជុំវិញខ្លួនខ្ញុំ -