• វិធីសាស្ត្រសាលាបៃតង

    អនាម័យ
    អនាម័យ


    តើអ្វីទៅជាសាលាបៃតង?

    សាលាបៃតងគឺជាសាលាដែលមាន ផាសុខភាពល្អ និងបរិស្ថានល្អ  

    វាផ្តល់នូវបរិយាកាសរៀនសូត្រប្រកបដោយផាសុកភាពនិងបង្ហាញអោយសិស្សានុសិស្សទទួលបាននូវបច្ចេកវិទ្យានិងការអនុវត្តន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចយកជាគំរូទៅអនុវត្តនៅក្នុងសហគមន៍របស់ពួកគេ។ 

    ដើម្បីក្លាយជាសាលាបៃតងគឺជាដំណើរការជាជំហាន។ ចំណុចចាប់ផ្តើម គឺដើម្បីធានាថាកុមារបរិភោគទឹកមានសុវត្ថិភាព ប្រើប្រាស់បង្គន់អនាម័យនិងចេះថែរក្សា និងមានការអនុវត្តអនាម័យឱ្យល្អ។ 

    នៅពេលដែលបានសំរេចបានហើយ សាលាបៃតងមានសកម្មភាពលើសពីទឹកស្អាត និងអនាម័យ និងដែលផ្តោតលើអនាម័យនិងសុខភាពកំឡុងពេលមករដូវ សកម្មភាពក្នុងការរៀបចំសួនដំណាំក្នុងសាលារៀន ការគ្រប់គ្រងកាកសំណល់រឹងអោយមានសុវត្ថិភាព និងការអនុវត្តបរិស្ថានល្អ 

    សម្រាប់សាលាបៃតង កុមាររៀនជុំវិញប្រធានបទសាលាបៃតងទាំងអស់ ដោយ ការអនុវត្ត និងការធ្វើពិសោធន៍ 


    សម្ភារ


    តើសម្ភារៈសាលាបៃតងមានអ្វីខ្លះ?

     សម្ភារៈសាលាបៃតងរួមមាន៖ 

    • សៀវភៅណែនាំបច្ចេកវិទ្យា៖ចងក្រងឧទាហរណ៍នៃជម្រើសបច្ចេកវិទ្យាដែលងាយស្រួលអនុវត្តតាម និងចំណាយថវិការតិច។ 

    • សៀវភៅណែនាំពីលំហាត់ជាក់ស្ដែងមានសកម្មភាពដែលគ្រូអាចប្រើដើម្បីបំពេញមេរៀនទ្រឹស្តី ដែលងាយស្រួលរកសម្ភារៈ និងចំណាយថវិការតិច 

    • មគ្គុទេសក៍សម្រាប់អ្នកសម្របសម្រួលសង្ខេបពីការអនុវត្តន៍ជាក់ស្តែង ដែលគ្រូអាចប្រើសម្រាប់ប្រធានបទនីមួយៗនៃសាលាបៃតង។ 

    សមា្ភរៈទាំងនេះ មានគោលបំណងជម្រុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធរបស់សាលារៀន ក្នុងមាគ៌ាឆ្ពោះទៅរកការក្លាយជាសាលាបៃតងសមា្ភរៈទាំងនេះ ត្រូវបានរៀបចំឡើងនៅក្នុងប្រធានបទផ្សេងៗគ្នា 

    • ប្រធានបទទាក់ទងនឹងទឹកស្អាត និងអនាម័យ ការបរិភោគទឹកមានសុវត្ថិភាព អនាម័យនិងអនាម័ខ្លួនប្រាណ អនាម័យនិងសុខភាពកំឡុងពេលមករដូវ 

    • ប្រធានបទទាក់ទងនឹងបរិស្ថាន៖ បច្ចេកទេសក្នុងការ​គ្រប់គ្រងដី និងទឹក ដើម្បីអនុវត្តលើសួនបន្លែ ការគ្រប់គ្រងសំណល់រឹងអោយមានសុវត្ថិភាព  ផ្ទៃរងទឹកភ្លៀង  និងវដ្ដទឹក ។ល។ 


    1

    ទឹកសម្រាប់ទទួលទានរបស់ខ្ញុំ 

    1
    អនាម័យ
    សហគមន៍ និងអនាម័យខ្លួនប្រាណ 
    1
    ការលូតលាស់ និងការប្រែប្រួល
    1
    ពីសំណល់ក្លាយជាធនធាន
    1
    ពីដីក្លាយជាអាហារ
    1
    បរិស្ថានជុំវិញខ្លួនខ្ញុំ